សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតអបអរសាទរយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនលោក ស៊ីជីន ភីង ដែលត្រូវបានបោះឆ្នោតជ្រើសរើស ជាអគ្គលេខាធិការបក្សកុម្មុយនីស្តចិនបន្តទៀត

FN ៖ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ញើលិខិតអបអរសាទរ យ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះ លោក ស៊ីជីន ភីង ត្រូវបានមហាសន្និបាត តំណាងទូទាំងប្រទេសលើកទី១៩ របស់គណបក្សកុម្មុយនីស្តចិន បោះឆ្នោតជ្រើសតាំងសារជាថ្មី ជាអគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន។ យោងតាមលិខិតអបអរសាទររបស់សម្តេចតេជោ ហ៊ុន សែន ដែលបណ្តាញសារព័ត៌មាន Fresh News ទើបទទួលបានមុននេះបន្តិច នៅរសៀលថ្ងៃទី២៦ ខែតុលានេះ សម្តេចតេជោ ហ៊ុន សែន បង្ហាញការជឿជាក់យ៉ាងមុតមាំថា មិត្តភាព និងកិច្ចសហប្រតិបត្តិការ ដ៏យូរលង់រវាង គណបក្សប្រជាជនកម្ពុជា និងគណបក្សកម្មុយនីសចិន នឹងត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត ដើម្បីឧត្តមប្រយោជន៍នៃប្រទេសជាតិ និងប្រជាជនទាំងពីរ។ សូមបញ្ជាក់ថា កាលពីម្សិល​មិញ ប្រធានាធិបតី​ចិនលោក ស៊ី ជិនភីង ត្រូវ​បាន​បោះ​ឆ្នោត​​ជ្រើស​រើស​ឲ្យ​​បន្តធ្វើ​ជា​អគ្គ​លេ​ខា​ធិ​ការ​ នៃ​គណៈកម្មា​ធិ​ការមជ្ឈិម​​បក្សកុម្មុយនិស្ត​​ចិន (CPC) សម្រាប់​អាណត្តិទី០២។ នេះបើតាមការ​ចេញផ្សាយដោយ ​ទីភ្នាក់​ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃអង្គារ ទី២៥ ខែតុលា … Continue reading សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតអបអរសាទរយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនលោក ស៊ីជីន ភីង ដែលត្រូវបានបោះឆ្នោតជ្រើសរើស ជាអគ្គលេខាធិការបក្សកុម្មុយនីស្តចិនបន្តទៀត